ប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់ ៦៦៧ គ្រួសារ នៅក្នុងខេត្តព្រៃវែង បានទទួលព្រះរាជអំណោយរបស់ ព្រះមហាក្សត្រ និងសម្តេចយាយ
August 14, 2018 អ្នកទស្សនា :

នៅថ្ងៃអង្គារ ៣កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹង​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ សម្តេចចៅហ្វាវាំងង វរវៀងជ័យ​ អធិបតីស្រឹង្គារ​ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជាវាំង​ បានយកអំណោយរបស់ព្រះករុណាព្រះបាទសម្តេចបរាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៍ខ្ពង់ខ្ពស់បំផុត​ និងសម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ នរោត្តម​ មុនិនាថ​ សីហនុ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៍ខ្ពង់ខ្ពស់បំផុសបានប្រោសប្រទានដល់ប្រជារាស្ត្រទទួលរងគ្រោះដោយទឹកជំនន់ចំនួន ៦៦៧ គ្រួសារ នៅភូមិថ្មី ភូមិអង្គរមានយស ក្នុងឃុំព្រែកអន្ទះ និងមួយផ្នែកនៃភូមិជ្រៃគ្រហ៊ឹម ឃុំកំពង់ឬស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង ។ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម​ ប្រធានក្រុម​ ប្រឹក្សា​ខេត្ត ព្រមទាំងមន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ ​ព្រះសង្ឃ និងប្រជាពលរដ្ឋ​ ក្នុងខេត្តព្រៃវែង​ទាំងអស់​ សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសព្រះរាជទានសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ នាំយកព្រះរាជអំណោយមកចែកជូនដល់បងប្អូនប្រជារាស្រ្តដែលទទួលរងគ្រោះដោយទឹកជំនន់ទាំង ៦៦៧គ្រួសារ នៅភូមិថ្មី ភូមិអង្គរមានយស ក្នុងឃុំព្រែកអន្ទះ និងមួយផ្នែកនៃភូមិជ្រៃគ្រហ៊ឹម ឃុំកំពង់ឬស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង ។ ជាថ្មីម្តងទៀត ឯកឧត្តម អភិបាលខេត្ត និងប្រជាពលរដ្ឋ​ ទូទាំងខេត្តព្រៃវែង​ សូមក្រាបបង្គំ​ ទូលថ្វាយព្រះពរ​ ចំពោះ​ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង​ សូមព្រះអង្គមានព្រះសុខភាពល្អបរិបូណ៌ព្រះជន្ម​ យឺនយូរ​ ដើម្បី​ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ​ ចៅតួតរបស់ព្រះអង្គជានិច្ចនិរន្តរ៍តទៅ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ