ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមពិធីដាំកូនឈើនៅចំណុចគោកព្រះ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ចំនួនជាង៤ពាន់ដើម ជាប្រភេទកូនឈើព្រៃលិចទឹក
December 03, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមនឹងអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនមុស្លិមកម្ពុជា សមាគមនារីដើម្បីសន្តិភាព និងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ចូលរួមពិធីដាំកូនឈើនៅចំណុចគោកព្រះ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ក្រោមអធិបតីភាពឯកឧត្ដម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កូនឈើដែលបានដាំមានចំនួនជាង៤ពាន់ដើម ជាប្រភេទកូនឈើព្រៃលិចទឹក ត្រូវបានដាំនៅតំបន់ដីព្រៃលិចទឹកក្នុងតំបន់៣ ដែលក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្ត បានដកហូតពីអ្នកទន្ទ្រានដោយខុសច្បាប់កាលពីពេលថ្មីៗនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ