ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អបអរសាទរប្រជាពលរដ្ឋប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ (ដូសជំរុញ) ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា
December 03, 2021 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ) ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អបអរសាទរជាមួយប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ sinovac ដូសជំរុញ (លើកទី៣) ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជូនបងប្អូនប្រជាពរដ្ឋ ដែលបានចាក់ដូសមូលដ្ឋានរួច ត្រូវមានគម្លាតចាប់ពី ៤ខែ ទៅ ៦ខែ ទើបអាចចាក់ដូសជំរុញនេះបាន។

ការអបអរសាទរនេះត្រូវបានឯកឧត្តម ងួន រតនៈ លើកឡើងនៅក្នុងពិធីអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ (ដូសជម្រុញ) ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់លោក ស្រី ស៉ីន ប្រធានមន្ទីរសុខាភិបាលខេត្តរួចមក ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍បន្ថែមទៀតថា ការចាក់វ៉ាក់សាំងដូសជំរុញនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្កើនការការពារ ទប់ទល់ជាមួយមេរោគកូវីត១៩ កាន់តែបានខ្លាំងជាងមុន ហើយការចាក់វ៉ាក់សាំងនេះគឺធ្វើឡើងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា នេះគឺជាមោទនភាពណាស់ដែលប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូរផែនការលម្អិត អំពីអាយុជីវិតរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងបានបើកប្រទេសឡើងវិញ ដែលធ្វើអោយប្រជាពលរដ្ឋអាច បើកអាជីវកម្ម អាហារដ្ឋាន ការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗជាដើម ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ គឺយើងត្រូវផ្សារភ្ជាប់នូវគោលការណ៍របស់សម្តេចតេជោ ៣ ការពារ ៣កុំ និង ២ចូលរួម ដោយរៀនរស់តាមរបៀបកន្លងថ្មីជាមួយកូវីត១៩។

ជាមួយគ្នានោះដែរឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ហើយបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួច សូមអញ្ជើញចូលរួមចាក់វ៉ាក់សាំងដូសជំរុញ (លើកទី៣) នៅតាមមណ្ឌលសុខភាពនានា ក្នុងក្រុងស្រុកទាំង ៩ នៅខេត្តកំពង់ធំ។

លើសពីនេះទៀត ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណ ដល់សម្ដេចតេជោហ៊ុន សែន ដែលបានផ្ដល់វ៉ាក់សាំងដូសជំរុញ មកចាក់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំបំពេញបេសកកម្មមួយនេះ មិនមានពេលសម្រាកនោះទេ ដើម្បីអាយុជីវិតនិងសុខភាពយើងទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ