ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តកំពង់ចាមទទួលបានភាពកក់ក្តៅពីអាជ្ញាធរ
August 14, 2018 អ្នកទស្សនា :

ថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ​ឯកឧត្តម គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម បានធ្វើដំណើរតាមទូក​ ដើម្បីចែកអំណោយកាកបាទក្រហមកម្ពុជាដល់​ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៤៧៧គ្រួសារ​ ក្នុងឃុំល្វេ ស្រុកកោះសូទិន​ ​ ខណ:បច្ចប្បន្ននេះកម្ពស់ទឹកទន្លេបានចាប់ផ្តើមស្រកបន្តិចហើយ។ ឯកឧត្តម គួច​ ចំរើន​ បានមានប្រសាសន៍លើកឡើងថា៖ ការចែក​អំណោយនៅ​ពេល​នេះដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការ​អភិវឌ្ឍន៍ រួម​ចំណែក​​​​លើក​​កំពស់ជីវភាពរបស់បងប្អូនអោយកាន់តែល្អថែមទៀត បើទោះបីសំភារៈ និងថវិកា​ទាំងនេះមិនបាន​បំពេញ​តាមតំរូវការរបស់បងប្អូនក៏ពិតមែន ក៏អាចដោះស្រាយបានមួយកំរិតផងដែរ។ នៅក្នុងឱកាសនោះផងដែរ​ ។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព​ផ្ទាល់ខ្លួន និងក្រុម​​​គ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្ក​គ្រោះ​ថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារត្រូវរាយការណ៍អាជ្ញាធរមូលដ្ឋាន ដែល​នៅជិតកៀកជា​មួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់​ពេលវេលា នឹងឯកឧត្តម​ បានពាំនាំការសួរសុខទុក្ខរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដោយស្នើដល់អាជ្ញាធរត្រូវតែជួយសង្គ្រោះពលរដ្ឋគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ពណ៍សំបុលអ្វីឡើយ​ ​គឺ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់រហូតដល់ពេលទឹកស្រកទៅវិញ គឺត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានគ្រប់គ្នា ព្រោះថា ផលដំណាំមួយចំនួន និងលំនៅឋានរបស់ពួកគាត់ ក៏ត្រូវបានខូតខាតអស់ផងដែរ។ តាមរបាយការណ៍របស់មន្ត្រីគ្រោះមហន្តរាយនៃខេត្តកំពង់ចាម​ បានបញ្ជាក់ឲ្យដឹងថា​ គិតត្រឹមថ្ងៃទី១៤សីហានេះ មានមនុស្សក្មេងចាស់១០នាក់ហើយ នៅក្នុងខេត្តកំពង់ចាម បានបាត់បង់ជីវិត មកទល់ពេលនេះ ដោយ សារលង់ទឹក ក្នុងកំឡុងពេលទឹកជំនន់នេះ ដែលការស្លាប់មនុស្សនេះ មាននៅក្នុងស្រុកកំពង់សៀម ស្ទឹងត្រង់ បាធាយ ព្រៃឈរ កងមាស និងក្រុងកំពង់ចាម។ របាយការណ៍នោះ បានបញ្ជាក់ថា មកទល់ពេលនេះ មនុស្សជិតពីរពាន់នាក់ និងសត្វពាហនៈ ជិត ពីរពាន់ក្បាលផងដែរ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ចំនួន១២កន្លែង ខណៈដែលទឹកជំនន់ កំពុងយាយីស្រុកចំនួន៩ ក្នុងចំណោមស្រុកក្រុងចំនួន១០របស់ខេត្ត ធ្វើឱ្យប៉ះពាល់ពលរដ្ឋជាង២ម៉ឺន២ ពាន់គ្រួសារ ដំណាំកសិកម្ម ជាង៥ពាន់ហិកតា វត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្លូវ ស្ពាន និងបង្ក ការបាក់ច្រាំងទន្លេផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ