រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ
December 02, 2021 អ្នកទស្សនា :

តាកែវ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញ បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ ជាមួយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងមានការ អញ្ជើញចូលរួមដោយ លោក នាយក នាយករងរដ្ឋបាលខេត្ត លោកប្រធានការិយាល័យច្រក ចេញ ចូល តែមួយខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការតំបន់សឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសាខាពន្ធដារខេត្ត និង លោក លោកស្រី មន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។

របៀបវារៈដែលបានដាក់ជូន កិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តតាកែវ មានដូចខាងក្រោម៖

១. ការពិនិត្យកូរ៉ុម របស់ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួម

២. មតិបើកកិច្ចប្រជុំសាមញ្ញលើកទី៣០

៣. ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩

៤. ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកាឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ

៥. ប្រកាសពេលវេលា នៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ