ឯកឧត្តម គួច​ ចំរើន​ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៤៨៦គ្រួសារ នៅស្រុកកោះសូទិន
August 13, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃច័ន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣ សីហា ២០១៨នេះ ឯកឧត្តម គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម ព្រមទាំងក្រុមការងារ បានអញ្ជើញ ធ្វើដំណើរតាមទូក​ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងថវិកា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ ចំនួន ៤៨៦គ្រួសារ នៅភូមិ៦​ ភូមិ​១០​ និង​ ភូមិ​១១​ ស្ថិតក្នុងឃុំ​កោះសូទិន​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម។ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានពាំនាំ ការសួរសុខទុក្ខរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដោយស្នើ ដល់អាជ្ញាធរត្រូវតែជួយសង្គ្រោះពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ពណ៌សំបុលអ្វីឡើយ​ ​គឺ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់ រហូតដល់ ពេលទឹកស្រកទៅវិញ គឺត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋយើង ឲ្យ បានគ្រប់គ្នា ព្រោះថា ផលដំណាំមួយចំនួន និងលំនៅ ឋានរបស់ពួកគាត់ ក៏ត្រូវបានខូតខាតអស់ផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាព​ផ្ទាល់ខ្លួន និងក្រុម​​​គ្រួសារ ដោយរដូវនេះ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែល ងាយបង្ក​គ្រោះ​ថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើត ឡើងក្នុងគ្រួសារត្រូវរាយការណ៍អាជ្ញាធរមូលដ្ឋាន ដែល​នៅជិតកៀកជា​មួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារ ចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់​ពេលវេលា៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ