ឯកឧត្តម​ ជា​ សុមេធី​ បានដឹកនាំមន្ទីរពាក់ព័ន្ធ​ និងកងកំលាំងទាំងបី​ ចុះពិនិត្យស្ថានភាពទឹកជំនន់​
August 10, 2018 អ្នកទស្សនា :

នៅថ្ងៃសុក្រ ១៤រោច​ ខែទុតិយាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១០ ខែសីហា​ ឆ្នាំ២០១៨​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង និងលោក​ប្រធានមន្ទីរពាក់ព័ន្ធ​ព្រមទាំងកងកំលាំងទាំងបី​ លោកអភិបាលស្រុក​ពោធិ៍រៀង​ បានធ្វើដំណើរតាមទូកបណ្តោយដងទន្លេតូច ដើម្បីពិនិត្យស្ថានភាពទឹកជំនន់​ ដែលបានលិចលុងនៅលំនៅដ្ឋានប្រជាពលរដ្ឋ​ វត្តអារាម​ និងសាលារៀន​ នៅភូមិពាមស្តី​ ឃុំអង្លង់ជ្រៃ​ ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង។ ឆ្លៀតឧកាសនេះផងដែរ ឯកឧត្តម​ អភិបាលខេត្ត ក៍បានសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើរសូមអោយបងប្អូនប្រយ័ត្នប្រយែងលើកូនចៅចៀសពីការលុងទឹក និងថែរក្សាសុខភាព៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ