សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តព្រៃតាម៉ុក ស្ថិតក្នុងភូមិព្រៃតាម៉ុក
June 08, 2019    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តព្រៃតាម៉ុក ស្ថិតក្នុងភូមិព្រៃតាម៉ុក ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនាព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩។

     ក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការចូលរួមសហការជាមួយអាជ្ញាធរ និងប៉ុស្ត៍នគរបាលឃុំ ក្នុងការទប់ស្កាត់អំពើលួច ប្លន់ អំពើហិង្សាក្នុងគ្រួសារ ការសេព និងចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន និងត្រូវបើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីឲ្យការស់នៅបានប្រកបដោយសេចក្ដីសុខ និងសុវត្ថិភាព។ 

    ឆ្លៀតក្នុងឱកាសនេះផងដែរ សម្ដេចក្រឡាហោមបានជម្រាបអង្គពិធីថាសម្ដេច ចង់ឃើញប្រជាពលរដ្ឋបង្កើនការដាំដុះដំណាំឈើហូបផ្លែ និងបន្លែនៅតាមផ្ទះឲ្យបានច្រើន ដើម្បីកាត់បន្ថយការហូបបន្លែផ្លែឈើដែលអាចមានហានីភ័យដល់សុខភាព ខណៈរាជរដ្ឋាភិបាលក៏កំពុងខិតខំកាត់បន្ថយការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេសដែលអាចមានសាធាតុគីមីប៉ះពាល់សុខភាពពលរដ្ឋ។

      ជាចុងបញ្ចប់នៃសន្ទរកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសប្រគេនបច្ច័យ ឧបត្ថម្ភថវិកា និងសម្ភារជូនអង្គពិធី និងអង្គភាពពាក់ព័ន្ធនៅក្នុងពិធីនាថ្ងៃនេះ មុននឹងបំពាក់គ្រឿងឥស្សរយស និងអញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រៃតាម៉ុក៕ 

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ