ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំក្រុមការងារអន្តរក្រសួង ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មសហភាពអឺរ៉ុប 
June 07, 2019    អ្នកទស្សនា :

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ  ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៩នេះ បានអញ្ជើញជាអធិបតីដឹកនាំក្រុមការងារអន្តរក្រសួង ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មសហភាពអ៊ឺរ៉ុបដែលដឹកនាំដោយលោកស្រី Alina Boicius អនុប្រធានអង្គភាព នៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម ព្រមទាំងសហការីជាច្រើនរូបផងដែរ។ 

នៅក្នុងកិច្ចជំនួបនាព្រឹកនេះ ប្រធានបទសំខាន់ៗមានដូចជា សិទ្ធិមនុស្ស សិទ្ធិនយោបាយ និងបរិស្ថានសម្រាប់សង្គមស៊ីវិល នឹងត្រូវលើកយកមកពិភាក្សា។

សូមបញ្ជាក់ថា ក្រុមបេសកកម្មសហភាពអឺរ៉ុបនេះ បានមកបំពេញបេសកកម្មនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី០៣-០៧ ខែមិថុនា ឆ្នាំ២០១៩៕ 

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ