ក្រសួងមហាផ្ទៃបានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន១០១អង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ                            
April 12, 2017    អ្នកទស្សនា :

          នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បាននិមន្តព្រះសង្ឃចំនួន១០១ព្រះអង្គ ដើម្បីធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងពិធីរាប់បាត្រប្រគេនទេយ្យទានដល់ព្រះសង្ឃ នៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីបណ្តេញនូវឧបទ្រុបចង្រៃ ដែលនៅសេសសល់ពីឆ្នាំចាស់ ទទួលអំណរអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស២៥៦០ គ.ស ២០១៧ នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់យ៉ាងច្រើនកុះករ។
បន្ទាប់មក សម្តេចក្រឡាហោម បានអុជទានធូប ពិធីក៏បានចាប់ផ្តើមសូត្រនមស្ការថ្វាយបង្គំព្រះរតនត្រ័យ គោរពបូជាដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ ហើយព្រះសង្ឃក៏បានសូត្រស្វាធ្យាយជយន្តោ ប្រោះព្រំនូវពុទ្ធមង្គលជ័យ សូមឲ្យទេវតាឆ្នាំថ្មី ដែលត្រូវព្រះបុត្រីទី៥ នៃកបិលមហាព្រហ្ម ដែលគង់នៅចាតុមហារាជិកា ដែលបានយាងចុះមកអភិបាលរក្សាទឹកដីនៃកម្ពុជា ក៏ដូចជានៅក្នុងទីស្តីការក្រសួង។ សូមឲ្យសន្តិភាពជារៀងរហូតតទៅ និងសូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក មានគុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងទេវតាឆ្នាំថ្មី បញ្ចេញនូវមហិទ្ធិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ