ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឱ្យក្រុមនិស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ឆ្នាំ២០១៩ ចូលជួបសម្តែងការគួរសម
June 04, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ២កើត ខែជេស្ឋ  ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ ២០១៩ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ឆ្នាំ២០១៩ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១០រូប ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។ 
      លោកស្រី មួន សុមារី តំណាងក្រុមនិស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ឆ្នាំ២០១៩ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បានធ្វើសេចក្តីរាយការណ៍អំពីសមាសភាពដែលបានចូលជួបសម្តែងការគួរសម មានមកពីស្ថាប័នរដ្ឋនិងឯកជន ដូចជា៖ ក្រសួងអប់រំ កសិកម្ម សេដ្ឋកិច្ច និងអង្គការសង្គមស៊ីវិលជាដើម។
      បន្ទាប់មកលោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងកិច្ចជំនួបនេះ ក្នុងនាមតំណាងក្រុមនិស្សិត ក៏ដូចលោកស្រី ផ្ទាល់ សូមសន្យានិងធ្វើការប្តេជ្ញាខំប្រឹងរៀនសូត្រឱ្យបានទទួលជោគជ័យដើម្បីជាកិត្តិយសមុខមាត់ប្រទេសជាតិ។

     ក្នុងឱកាសនោះដែរ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានផ្តល់នូវអនុសាសន៍ ក៏ដូចជាការណែនាំល្អៗទៅក្រុមនិស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ឆ្នាំ២០១៩ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឱ្យខំសិក្សារៀនសូត្រព្រមទាំងចេះសហការស្រឡាញ់គ្នា និងរក្សាការទំនាក់ទំនងគ្នាឱ្យបានល្អ ដូចជាបងប្អូន ចេះជួយគ្នាទៅវិញទៅមក ពិសេសត្រូវយកចំណេះដឹងដែលបានរៀនយកមកជួយអភិវឌ្ឍប្រទេសជាតិ ព្រោះប្រទេសជាតិកំពុងត្រូវការធនធានមនុស្សដែលមានសមត្ថភាព។
       ជាចុងបញ្ចប់ ឯកឧត្តម បានជូពរដល់ក្រុមនិស្សិតទាំងអស់ឱ្យសុខភាពល្អ និងសុវត្ថិភាពក្នុងការធ្វើដំណើរ និងស្នាក់នៅទីនោះ ព្រមទាំងជោគជ័យក្នុងការសិក្សាផងដែរ បន្ទាប់មកឯកឧត្តមបានជូនថវិកាដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះក្រុមនិស្សិតដែលបានមកចូលជួបសម្តែងការគួរសម៕ មុនីរម្យ


ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ