នាព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅអាកាសដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញជូនដំណេីរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជេីញចូលរួមសន្និសីទអន្តរជាតិលេីកទី២៥ ស្ដីពីអនាគតអាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា