សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលនិងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលជាមួយវិស័យឯកជននៅរាជធានីភ្នំពេញ
April 07, 2017    អ្នកទស្សនា :

         នារសៀលថ្ងៃទី០៧ខែមេសាឆ្នាំ២០១៧ 
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពង់ក្នុងពិធីសំណេះសំណាល ពិសាអាហារសាមគ្គី និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលជាមួយវិស័យឯកជននៅរាជធានីភ្នំពេញ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ ដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការទទួលរៀបចំអាហារសាមគ្គីដោយអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស។ ក្នុងកម្មវិធីស្តីពីការសំណេះសំណាលនិងពិសាអាហារសាមគ្គី សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ពិធីនេះល្អណាស់និងមានប្រយោជន៍បំផុតក្នុងការផ្សព្វផ្សាយឱ្យវិស័យឯកជនសាធារណៈជាង២០០ក្រុមហ៊ុននៅភ្នំពេញយល់ដឹងនឹងផ្សព្វផ្សាយបន្តនូវបញ្ហាគ្រឿងញៀនខុសច្បាប់ និងដឹងអំពីសកម្មភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យអនុវត្តរយៈពេលមួយឆមាសដោយចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៧មក។  
   ជាចុងបញ្ចប់នៃការសំណេះសំណាល សម្តេច បានថ្លែងអំណរគុណដល់សាលារាជធានី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្តាក្រុមហ៊ុនទ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ