អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំស្តីពីរបាយការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការក្រុមព័ត៌មានទាន់ហេតុការណ៍ (Hotline) ជាមួយជនបរទេសនៅកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩
May 07, 2019    អ្នកទស្សនា :

      ក្រុមព័ត៌មានទាន់ហេតុការណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំប្រចាំ​ត្រីមាសទី១ ឆ្នាំ២០១៩ ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការរបស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (Hotline) ​ជា​មួយជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា (គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរង នៃ​អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គស្នងការរង ប្រធាន​នាយកដ្ឋាន ស្នងការរាជធានី ខេត្ត ព្រមទាំងតំណាងស្ថានទូតនៅប្រទេសកម្ពុជាជាច្រើនផងដែរ។
     យោងតាមរបាយការណ៍របស់ក្រុមព័ត៌មានទាន់ហេតុការណ៍(HOT LINE) ជាមួយជនបរទេសប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ បានអោយ​ដឹងថា សភាពការណ៍ពាក់ព័ន្ធជនបរទេស៖ ជនបរទេស ទទួលរងគ្រោះ សរុប ១៦៧ ករណី រងគ្រោះ​សរុប ២១១នាក់ មាន៣៥ សញ្ជាតិលើ១៥រាជធានី-ខេត្ត។ សញ្ជាតិរងគ្រោះច្រើនជាងគេគឺ ចិន ៩៨នាក់, បារាំង ១២នាក់, អង់គ្លេស ១១នាក់, អាល្លឺម៉ង់ ៩នាក់, អាមេរិក ៧នាក់។ ក្រៅពីជនបរទេស​រងគ្រោះ គឺមានជនបរទេសប្រព្រឹត្តបទល្មើសមានចំនួន ៨២ករណី ឃាត់ខ្លួនសរុប ៣៤១នាក់ មាន ២០សញ្ជាតិ លើ១២រាជធានី-ខេត្តទូទាំងប្រទេស លើ២០ប្រភេទបទល្មើស។ សញ្ជាតិប្រព្រឹត្តបទ​ល្មើស​ច្រើនជាងគេគឺ ចិន ២៤១នាក់, វៀតណាម ៤៩នាក់, ថៃ ២៦នាក់, កូរ៉េខាងត្បូង ៤នាក់, អាមេរិក ៣នាក់។ ក្រុម  Hotline ​ជនបរទេស បានទទួលបណ្តឹង​សុំប្រតិបត្តិការ​អន្តរាគមន៍ពីជនបរទេស និងស្ថាន​ទូតចំនួន ១១ករណី បានដោះស្រាយបញ្ចប់ ៨ករណី និងមិនទាន់បញ្ចប់ ៣ករណី​(ស្ថិតក្នុងការស៊ើបអង្កេត)។
        ដោយឡែកកិច្ចប្រជុំនេះក៏បានដាក់ទិសដៅសម្រាប់អនុវត្តបន្តដោយបាន បន្តស៊ើបអង្កេត​ស្រាវ​ជ្រាវ និងដោះស្រាយករណីបណ្ដឹងដែលនៅសល់, បង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈគោលដៅស្ថានទូត និវេសនដ្ឋាន មន្ត្រីការទូត វិនិយោគិនបទេស អ្នកទេស​ចរណ៍បរទេសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, បន្តជួបពិភាក្សាការងារ​ជាមួយគ្រប់ភាគីពាក់​ព័ន្ធទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហានានា៕ មុនីរម្យ

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ