សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមធ្វើជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ
April 05, 2017    អ្នកទស្សនា :

ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ នាទីស្តីការក្រសួង។ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន បានមានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃសន្និបាត ដោយមានខ្លឹមសារសំខាន់ៗដូចជា៖
១-ផ្នែកសន្តិសុខសាធារណៈ
២-ការប្រមូលចំណូលបង់ចូលថវិកាជាតិឆ្នាំ២០១៤ ២០១៥ និងឆ្នាំ២០១៦
៣-ការអនុវត្តន៍ថវិកាផ្នែករដ្ឋបាលទូទៅឆ្នាំ២០១៥និង២០១៦
៤-ការងារផ្សព្វផ្សាយអប់រំឆ្នាំ២០១៥និង២០១៦
៥-ការងារសុខាភិបាលឆ្នាំ២០១៥និង២០១៦
ជូនសម្តេចក្រឡាហោមជ្រាប។
 នៅចុងបញ្ចប់នៃការបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើទៅមន្ត្រីគ្រប់ជាន់ថ្នាក់ឲ្យខិតខំអនុវត្តបន្ថែមនូវការងារឲ្យមានប្រសិទ្ធភាពខ្ពស់ជាងមុនបន្ថែមទ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ