ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ សិស្សនាយនគរបាល នាយនគរបាលរង ជំនាន់ទី១៣ លើកទី២នៅសាលានគរបាលជាតិភូមិភាគ ៣ ខេត្តកំពង់ស្ពឺ
May 03, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ បានថ្លែងក្នុងពិធីចុះសួរសុខទុក្ខ  សិស្សនាយនគរបាល និងនាយនគរបាលរង “វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាល“ ជំនាន់ទី១៣ លើកទី២នៅ សាលានគរបាលជាតិភូមិភាគ ៣ ខេត្តកំពង់ស្ពឺ ថា ការបណ្តុះបណ្ដាល មន្រ្តីនគរបាលជាតិ នៅសាលាបណ្ឌិត្យសភានគរបាលជាតិកម្ពុជា គឺផ្ដោតសំខាន់ទៅលើគុណភាពជាចំបង ពោលគឺ ត្រូវរៀនឱ្យចេះ មិនមែនរៀនឱ្យចប់ដើម្បីបង្រ្គប់កិច្ចនោះទេ ហើយក៏គ្មានការសម្របសម្រួល និងមិនស្ថិត ក្រោមឥទ្ធិពលនៃអន្តរាគមន៍ណាមួយនោះឡើយ ហេតុនេះ សូមក្មួយៗយកចិត្តទុកដាក់សិក្សា រៀន សូត្រ និងគោរពវិន័យឱ្យបានល្អ ម្យ៉ាងវិញទៀត ការបណ្តុះបណ្តាលដែលប្រកបដោយគុណភាព  លុះត្រាតែមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺបណ្ឌិត្យសភា  អ្នកសិក្សា និងអង្គភាពពាក់ព័ន្ធ ដែលត្រូវរួមគ្នាអនុវត្តជាប្រចាំ ជាអចិន្រ្តៃយ៍ ទើបអាចរក្សាបាននូវនិរន្តរភាពនៃគុណភាព។

        ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់ លោកនាយកសាលានគរបាលជាតិភូមិភាគ ៣ និងមន្រ្តីក្រោមឱវាទ ក្នុងការប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងគ្រប់គ្រង និងចាត់ចែងដំណើរការវគ្គបណ្តុះបណ្តាលនេះ ហើយបាន ណែនាំ ដល់សិស្សនគរបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនឹង ត្រូវមានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរនិងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ទាំងវិន័យ ពេលសិក្សា វិន័យពេលប្រឡង និងវិន័យពេលស្នាក់នៅ  ការស្លៀកពាក់ កាត់សក់ ការគោរព គំនាប់ ការបើកបរយានយន្ត ជាដើម និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានាទាំងក្នុង និងក្រៅបរិវេណសាលា ជាពិសេស ត្រូវគោរពឱ្យបានដាច់ខាតនូវរាល់បទបញ្ញត្តិនានាដែលមានចែងក្នុង បទបញ្ជាផ្ទៃក្នុង។

       ឆ្លៀតក្នុង ឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ក៏បាននាំមកជាមួយនូវអំណោយ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  រួមមាន អង្ករចំនួន ២តោន, មី ៦កេសធំ ,ត្រីខ ៦កេស, ត្រីងៀត ៥0គីឡូ និងថវិកា ១២៣៨០,០០០រៀល ដើម្បីឧបត្ថម្ភដល់សាលា មន្ត្រីសាលា និងសិស្សនគរបាលផងដែរ៕ 

ប្រភព៖ ក្រសួងមហាផ្ទៃ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ