ឯកឧត្តម អ៉ីវ លាង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០១៩ របស់អគ្គាធិការដ្ឋាន
May 02, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០១៩ របស់អគ្គាធិការដ្ឋាន ក្នុងការអនុវត្តតាមផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាដែលមានគោលនយោបាយអភិបាលកិច្ចល្អជាស្នូលនៃកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងទិសដៅការងារផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ផ្អែកតាមតួនាទី និងផែនការយុទ្ធសាស្រ្ត០៥ឆ្នាំរបស់អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យ ទាំងអស់ចំណុះអគ្គាធិការដ្ឋាន ។
      នៅឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថា ការងារអធិការកិច្ចមិនមែនជាការត្រួតពិនិត្យស្វែងរកកំហុសឆ្គងនោះទេ តែជាការតម្រង់ទិសដៅ ស្វែងរកចំនុចខ្វះខាត និងកែលម្អ ដើម្បីអង្គភាពរងអធិការកិច្ចបានល្អប្រសើរ និងមន្ត្រីត្រូវប្រកាន់នូវក្រមសីលធម៌ សំដីទន់ភ្លន់ តម្លាភាព វិជ្ជាជីវៈរបស់ខ្លួនចំពោះអង្គភាពរងអធិការកិច្ចផងដែរ ។ នាពេលនេះ យើងទើបទទួលបានភារកិច្ចថ្មីមួយទៀតពីថ្នាក់ដឹកក្រសួង រួមទាំងទំហំការងារបច្ចុប្បន្ននេះ ទាមទារមន្ត្រីត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន  ចាំបាច់ដែលយើងត្រូវរៀបចំបណ្តុះបណ្តាលជាបន្តបន្ទាប់ និងមន្រ្តីត្រូវមានមនសិការ ឆន្ទៈ ចំពោះការងារ ព្រមទាំងមានឆន្ទៈលើកកម្ពស់សមត្ថភាពរបស់ខ្លួនឯងផងដែរ។ ជាងនេះ ឯកឧត្តម ស្នើដល់ប្រធាននាយកដ្ឋាន ពង្រឹងត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីក្រោមឱវាទខ្លួន បញ្ហាវត្តមាន ការលើកសរសើរចំពោះមន្ត្រីខិតខំបម្រើការងារ ។
      ជាចុងក្រោយ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលខិតខំបំពេញការងារ ជម្នះរាល់បញ្ហាប្រឈមនានា និងប្រើអស់ថាមពល សមត្ថភាពក្នុងការសម្រេចបានលទ្ធផលការងារជូនអគ្គាធិការដ្ឋានគួរជាទីមោទកៈ ដូចរំលេចក្នុងរបាយការណ៍នាពេលនេះ ។ ឯកឧត្តម ក៏ទទួលយក និងព្យាយាមដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីផងដែរ ។ ឆ្លៀតនាឱកាសនោះ តាំងនាមថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន និងរូបឯកឧត្តមផ្ទាល់ សង្ឃឹម និងជឿជាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នឹងបន្តខិតខំ ជំរុញ ជម្នះបញ្ហាប្រឈមនានា ដើម្បីអគ្គាធិការដ្ឋានទទួលលទ្ធផលការងារកាន់តែល្អប្រសើរ និងសូមរក្សាបាននូវក្រមសីលធម៌ វិជ្ជាជីវៈជាមន្ត្រីប្រកបដោយភាពថ្លៃថ្នូរ តម្លាភាព និងសុចរិតភាព ក្នុងការលើកកម្ពស់ចំពោះខ្លួនឯង ក៏ដូចអង្គភាពផងដែរ ចុងបញ្ចប់ឯកឧត្តម បានជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីសម្រេចបានគ្រប់ភារកិច្ច និងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ មុនីរម្យ

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ