សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ ទិវាសប្តាហ៍ជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក លើកទី ១០ នៅខេត្តព្រៃវែង
April 04, 2017    អ្នកទស្សនា :

នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ ទិវាសប្តាហ៍ជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក លើកទី ១០ នៅខេត្តព្រៃវែង។ នៅក្នុងពិធីនោះផងដែរ សម្តេចក្រឡាហោម បានមានមតិផ្តាំផ្ញើទៅប្រជាពលរដ្ឋនៅខេត្តព្រៃវែងក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសឱ្យចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកគ្រប់ៗគ្នាដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងដោយយថាហេតុ ដែលធ្វើឱ្យយើងខាតពេលវេលារកស៊ីនិងធ្វើការ បើយើងនាំគ្នាគោរពច្បាប់ទាំងអស់គ្នា នុះយើងពិតជាមិនមានគ្រោះថ្នាក់ដល់ជីវិតនិងមានសុវត្ថិភាពក្នុងការធ្វើដំណើរ។ ជាពិសេសសម្តេចក្រឡាហោមបានផ្តាំផ្ញើឱ្យមានការគោរពច្បាប់និងការបើកបររថយន្តក៏ដូចម៉ូតូប្រុងប្រយ័ត្នបំផុតនារដូវចូលឆ្នាំខ្មែរដែលនិងខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ