អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផល នៃការធ្វើអធិការកិច្ច លើកិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារខេត្តរតនគិរី
April 23, 2019    អ្នកទស្សនា :

    ព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ​ពិភា​ក្សារបាយការណ៍ស្តីពីលទ្ធផល នៃការធ្វើអធិការកិច្ច លើកិច្ចការរដ្ឋបាល នគរបាល និងពន្ធនា​គារ​ខេត្តរតនគិរី  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម  អគ្គាធិការរង លោកប្រធាននាយកដ្ឋាន អនុ​ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នៃអគ្គាធិការដ្ឋានជាច្រើន។កិច្ចប្រជុំនេះពិភាក្សា​ផ្តោតទៅលើ​ខ្លឹម​សាររួមមាន៖

- ការចាត់តាំងអនុវត្តគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា

- ការអនុវត្តតួនាទី ភារកិច្ច រចនាសម្ព័ន របៀបរបបការងារ និងទំនាក់ទំនងការងារ

- ការគ្រប់គ្រងមន្ត្រី

- ការគ្រប់គ្រង ការចរាចរលិខិត និងឯកសារនានា

-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

- ការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ