អគ្គនាយកដ្ឋានរដ្ឋបាល បើកកិច្ចប្រជុំពិភាក្សាពីស្ថានភាពនៃការអនុវត្តអនុក្រឹត្យ១១៣ អនក្រ.បកស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
April 22, 2019    អ្នកទស្សនា :

       ព្រឹកថ្ងៃច័ន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាពីស្ថានភាពនៃការអនុវត្តអនុក្រឹត្យ ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាពឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាទីស្តីការក្រសួង ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង សង្កាត់ ឃុំ និងទីប្រឹក្សាលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងលោក លោកស្រី អភិបាលរងរាជធានី ខេត្តទទួលបន្ទុកវិស័យបរិស្ថាន អភិបាលខណ្ឌ ក្រុង និងនាយកដ្ឋានរដ្ឋបាលរាជធានី ខេត្តផងដែរ សរុបប្រមាណ១១០នាក់។

     កិច្ចប្រជុំពិភាក្សាពីស្ថានភាពនៃការអនុវត្តអនុក្រឹត្យ១១៣ អនក្រ.បកស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះ គឺមានគោលដៅដូចតទៅ៖ ១.ដើម្បីពង្រឹងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២.ប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅឱ្យរដ្ឋបាលរាជធានី ក្រុងនិងស្រុក និងធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនពីរដ្ឋបាលរាជធានីទៅឱ្យរដ្ឋបាលខណ្ឌ ៣.កំណត់វិធានការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង ៤.លើកកម្ពស់ការយល់ដឹងពីសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុវត្តវិធានការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។

     អនុក្រឹត្យនេះ​ មានវិសាលភាពអនុវត្តលើការញែក ការទុកដាក់ ការសម្អាត ការប្រមូល ការដឹកជញ្ជូន ការកែច្នៃ និងការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនក្នុងព្រះរាជាណាចក្តរកម្ពុជា និងមានវិសាលភាពអនុវត្តលើការងារគ្រប់គ្រងសំណល់រឹងឧស្សាហកម្ម និងសំណល់គ្រោះថ្នាក់ឡើយ៕ មុនីរម្យ

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ