ឯកឧត្តម អ៉ីវ លាង ដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ច នៅនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នគរបាលទេសចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
April 19, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អុីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ច នៅនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងនាយកដ្ឋាននគរបាលទេសចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយផ្តោតទៅលើខ្លឹមសារដូចខាងក្រោម ៖
- ការចាត់តាំងអនុវត្តគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា
- ការអនុវត្តតួនាទី ភារកិច្ច រចនាសម្ព័ន្ធ របៀបរបបការងារ និងទំនាក់ទំនងការងារ
- ការគ្រប់គ្រង ការចរាចរលិខិត និងឯកសារនានា
- ការគ្រប់គ្រងមន្ត្រីនគរបាលក្រោមឱវាទ
- ការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ ។
      អញ្ជើញចូលរួមនាឱកាសនោះមាន ឯកឧត្តម អគ្គាធិការរង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នៃអគ្គាធិការដ្ឋាន ៕ មុនីរម្យ

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ