សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ ឆ្នាំ២០១៧
April 03, 2017    អ្នកទស្សនា :

នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧  នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ ឆ្នាំ២០១៧។ ក្នុងត្រីមាសទី១ក្នុងឆ្នាំ២០១៧  គ.ស.ច.គ បានបន្តយកចិត្តទុកដាក់ដឹកនាំអនុវត្តទិសដៅការងារដែលបានដាក់ចេញសំដៅការកាត់បន្ថយចំនួនជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា ទទួលលទ្ធផលដូចតទៅ៖ បានត្រួតពិនិត្យយានយន្តសរុបចំនួន ១ ២៣៥ ៤៣២ គ្រឿង (ម៉ូតូ ៥៩%)។ បានរកឃើញយានយន្តល្មើសចំនួន ១៣៩ ៣១៦ គ្រឿងស្មើ ១១% និងបានចាត់វិធានការដូចតទៅ បានធ្វើការអប់រំចំនួន ៣៨  ៧៤៨ គ្រឿងស្មើ ២៨% បានធ្វើការពិន័យចំនួន ១០០ ៤៦៨ គ្រឿង ក្នុងនោះម៉ូតូចំនួន ៦២%។ ដោយអនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការដែលបានកំណត់ទទួលបានប្រាក់ពិន័យចំនួន ២ ៣២១ ១៣០ ០០០រៀល (ពីរពាន់បីរយម្ភៃមួយលានមួយរយសាមសិបពាន់រៀលគត់)។ ការត្រួតពិនិត្យល្បឿន និងជាតិស្រវឹងបានយ៉ាងសកម្ម រកឃើញយានយន្តល្មើសល្បឿនចំនួន ១០ ៧៧៨ គ្រឿង និងល្មើសជាតិស្រវឹង ១៦ ៩៥នាក់ ក្នុងនោះឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការ ១២៦នាក់ ស្មើ៧% (អ្នកបើកបររថយន្ត ១៤នាក់ និងអ្នកបើកបរម៉

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ