សម្តេចក្រឡាហោម ស ខេង ស្នើដល់ថ្នាក់ដឹកនាំនគរបាលជាតិទាំងអស់ត្រូវគិតដល់ សមត្ថភាពមុននឹងផ្តល់តួនាទី និងមុខតំណែងដល់មន្រ្តីរបស់ខ្លួន
April 05, 2019    អ្នកទស្សនា :

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើដល់ថ្នាក់​ដឹកនាំនគរបាល​ជាតិ​ទាំងអស់ត្រូវ ពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់នូវសមត្ថភាពមន្រ្តីរបស់ខ្លួនមុននឹងផ្តល់តួនាទី និង​មុខ​តំណែង ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងអង្គភាពរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

     សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍សង្កត់ធ្ងន់បែបនេះ ក្នុងពិធីបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់អគ្គនាយកដ្ឋាន ភស្ដុភារ និងហិរញ្ញវត្ថុ នៅរសៀល​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នាទីស្តីការក្រសួងមហាផ្ទៃ។

     សម្ដេចក្រឡាហោម បន្ថែមថា មន្រ្តីនគរបាលទាំងអស់ត្រូវដឹងឲ្យច្បាស់អំពីសមត្ថភាពក្នុងការបំពេញ​ការងាររបស់ខ្លួនចៀសវៀងបង្កភាពអសកម្មក្នុងអង្គភាពរបស់ខ្លួន និងត្រូវលុប​បំបាត់មន្រ្តីមានតែ​ឈ្មោះប៉ុន្តែគ្មាន​គុណភាព។ សម្តេចមានប្រសាសន៍ “យើងទាំងអស់គ្នាត្រូវប្រឹង បើចង់បានតួនាទី ចង់បានតំណែងខ្ពស់ នៅកន្លែងណាមួយ គឺយល់ត្រូវដឹង អំពីសមត្ថភាព ពីព្រោះសម័យនេះហើយ មិនអាចថាចេះតែប្រមូលគ្នា គ្រាន់តែមានឈ្មោះនោះទេ មានតែបរិមាណ តែគុណភាពអត់មាន ត្រង់ចំនុចនេះត្រូវនិយាយគ្នាអោយច្បាស់ត្រង់ចំនុចនេះ ” ៕  គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ