នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ មានរៀបចំពិធីប្រកាសមុខតំណែង និងប្រជុំបូកសរុបលទ្ធផលការងារខែមិនា និងលើកទិសដៅការងារខែមេសាឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ អគ្គនាយករង ឯកឧត្ដម ប្រធាន-អនុប្រធាននាយកដ្ឋាន អស់លោក លោកស្រីនាយ-នាយរងការិយាល័យ សរុបចំនួន ៣០២រូប៕ គឹមអាន
ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ