អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រជុំត្រួតពិនិត្យបូកសរុបលទ្ធផលការងាររបស់ អង្គភាពក្រោមចំណុះ
March 28, 2019    អ្នកទស្សនា :

     នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០១៩ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បាន​ដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់អគ្គាធិការដ្ឋាន ដើម្បីត្រួតពិនិត្យ និងបូកសរុបលទ្ធផល​ការងាររបស់អគ្គា​ធិ​ការ​ដ្ឋាន និងការពង្រឹងរបៀបរបបការងារបស់នាយកដ្ឋាន ព្រមទាំងការិយាល័យទាំងអស់ចំណុះអគ្គាធិការដ្ឋាន ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អគ្គាធិការ​ដ្ឋានឱ្យបានកាន់តែ​ល្អប្រសើរថែមទៀត ។ កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ  អគ្គាធិការរង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន ៕ គឹមអាន

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ