អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ច កិច្ចការដ្ឋបាល នគរបាល និងពន្ធនាគារនៅខេត្តតាកែវ
March 28, 2019    អ្នកទស្សនា :

   នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ច​ប្រជុំ​ពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ច កិច្ចការដ្ឋបាល នគរបាល និងពន្ធនាគារ​នៅខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាន​នាយក​ដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃអគ្គាធិការដ្ឋានជាច្រើនផងដែរ។ កិច្ចប្រជុំនេះផ្តោតទៅ​លើខ្លឹម​សារ​សំខាន់រួមមាន៖

- ការចាត់តាំងអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋាននានា

- ការអនុវត្តតួនាទី ភារកិច្ច រចនាសម្ព័ន របៀបរបបការងារ និងទំនាក់ទំនងការងារ

- ការគ្រប់គ្រងមន្ត្រីរាជការ នគរបាលជាតិ និងពន្ធនាគារ

- ការគ្រប់គ្រង ចរាចរលិខិត និងឯកសារនានា

- ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

- ការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ៕ គឹមអាន

        ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ