សម្តេចក្រឡាហោម ស ខេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជេីញទៅទស្សនកិច្ចផ្លូវការនៅប្រទេសចិន
March 27, 2019    អ្នកទស្សនា :

     នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ​២​០​១៩ សម្តេចក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគ​ណៈប្រតិ​ភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជេីញទៅទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមាណិតចិន ​តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ ចាវ​ ឃើ​ជឺ​ សមាជិក​ក្រុមប្រឹក្សារដ្ឋ​ និង​ជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

    ក្រៅពី​ជំនួប​ពិ​ភ្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​សន្តិសុខ​សាធារណៈ​ នៃ​សាធារណរដ្ឋ​ប្រជាមា​និត​ចិន​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នឹង​អញ្ជើញ​ជួប​ពិ​ភ្សា​​ការងារ​ជាមួយ​សម​ភាគី​ ឯកឧត្តម​ ឆិ​ន​ វិ​ន​ឈី​ង​ សមាជិក​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​ និង​ជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ​។​ ​ក្នុង​ដំណើរ​ទស្សន​​កិច្ច​នេះ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​គ្រោង​ចុះហត្ថលេខា​លើ​ឯកសារ​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​ រវាង​ក្រសួង​មហាផ្ទៃ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​ និង​ក្រសួង​សន្តិសុខ​ជាតិ​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ ដោយ​ផ្តោត​លើ​កិច្ចការ​សំខាន់ៗ​មួយ​ចំនួន​ ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ការ​ជួញដូរ​មនុស្ស​ អំពើ​ភេរវកម្ម​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ព្រមទាំង​ការ​កសាង​សមត្ថ់ភាព​កងកម្លាំង​អនុវត្ត​ច្បាប់​៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ