ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជាអធិបតី ដឹកនាំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
March 19, 2019    អ្នកទស្សនា :

      នៅថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩  នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតី ដឹកនាំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។ ក្នុងកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃនេះ គឺមានគោលបំណងពិនិត្យ និងសម្រួលលើសេចក្តីព្រាងខ្លឹមសារនៃរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ដោយផ្តោតលើចំណុចសំខាន់ៗចំនួន៥ ដូចជា៖ ១. បរិយាយអំពីសភាពការណ៍គ្រឿងញៀនក្នុងតំបន់ សកលលោក និងនៅប្រទេសកម្ពុជា ២. បរិយាយអំពីការងារដឹកនាំរបស់ស្ថាប័នកំពូលថ្នាក់ជាតិ និងការងារដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣. បរិយាយអំពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន រួមមានការកាត់បន្ថយតម្រូវការគ្រឿងញៀន ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ការកាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀន ការពង្រឹងប្រសិទ្ធភាពស្ថាប័នអនុវត្តន៍ច្បាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជាប់ព្រំដែន កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសក្នុងតំបន់និងដៃគូអភិវឌ្ឍន៍នានា និងការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  ៤. ការសន្និដ្ឋាន និងវាយតម្លៃ ៥. ទិសដៅត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩។

      សូមបញ្ជាក់ផងដែរថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងធ្វើសន្និបាតបូកសរុប ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ស្អែកនេះ៕ មុនីរម្យ


ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ