អគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ បេីកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍លទ្ធផលធ្វើអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ នៅខេត្តស្ទឹងត្រែង
March 13, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ០៨កើត ខែផល្គុន ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង អគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ​បានបេីកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការចុះធ្វើអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ នៅខេត្តស្ទឹងត្រែង​ ក្រោមអធិបតីភាព​ ឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម អ៉ីវ លាង អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ព្រមជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ និងថ្នាក់ដឹកនាំជុំវិញខេត្តជាច្រេីនផងដែរ។

      សូមបញ្ជាក់ថា​ កិច្ចប្រជុំពិភាក្សានេះ​ គឺផ្តោតទៅលើខ្លឹមសារសំខាន់ៗរួមមាន:
- ការចាត់តាំងអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋាននានា
- ការអនុវត្តតួនាទី ភារកិច្ច រចនាសម្ព័ន របៀបរបបការងារ និងទំនាក់ទំនងការងារ
- ការគ្រប់គ្រងមន្ត្រីរាជការ នគរបាលជាតិនិងពន្ធនាគារ
- ការគ្រប់គ្រង ចរាចរលិខិត និងឯកសារនានា
- ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ
- ការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ៕​ គឹមអាន

ប្រភពៈ​ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ