សម្តេចក្រឡាហោម ស ខេង​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីកម្ទេចចោលនូវផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន៧០តោន​
March 12, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារ​ ៧កេីត​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៩
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​(គ.ប.ផ.ក)​ បានរៀបចំពិធីកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ ដែលបង្ក្រាបរឹបអូសពីជនល្មើសដែលចរាចរ ស្តុកទុក ផលិត និងចែកចាយនាពេលកន្លងមកដែលរួមមានៈ ថ្នាំពេទ្យក្លែងក្លាយចំនួន ១០៦មុខ ស្មើនឹង ៤០០គីឡូក្រាម, ទឹកសុទ្ធម៉ាក Evain, Saint amand, Montcalm ចំនួន ៥.៥២០កេស ស្មើនឹង ៦២.៦៤០គីឡូក្រាម និងផលិតផល ជីកសិកម្ម ចំនួន៧.៨៥០គីឡូក្រាម ចំនួន៧០តោន​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ នាទីលានដីតាមបណ្តោយមហាវិថីសម្តេច​តេជោ​ ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។​ ពិធីនេះក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ពាក់ព័ន្ធ តំណាង អង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងវិស័យឯកជន ជាតិ-អន្តរជាតិមួយចំនួនទៀតផងដែរ៕ គឹមអាន


ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ