សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្តល់បទសម្ភាសដល់ក្រុមមន្រ្តីជំរឿន ឆ្នាំ២០១៩
March 10, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ 
នៅគេហដ្ឋានរបស់សម្តេច សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់បទសម្ភាសដល់ក្រុមមន្រ្តីជំរឿន ដែលដឹកនាំដោយ លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានស្ថិតិ។

      ក្នុងឱកាសជំរឿននេះ សម្តេចក្រឡាហោម បានមានប្រសាសន៍ថា សម្តេចនិងក្រុមគ្រួសារ ក៏ដូចគ្នានឹងគ្រួសារបងប្អូនខ្មែរយើង និងប្រជាជនទូទៅដែរ គឺយើងត្រូវចូលរួមសហការជាមួយក្រុមមន្រ្តីជំរឿន។ហើយការធ្វើជំរឿននេះ គឺបានចាប់ផ្ដើមពីថ្ងៃទី៣ ខែមីនា ហើយនឹងបន្តដល់ថ្ងៃទី១៣ ខែមីនា ឬអាចបន្ថែមថ្ងៃ ទៅតាមស្ថានភាពជាក់ស្ដែង។ ដូច្នេះសូមបងប្អូនកូនក្មួយសហការទទួល ស្វាគមន៍ និងផ្ដល់ព័ត៌មានមួយចំនួនទៅតាមការសាកសួររបស់ក្រុមមន្រ្តីធ្វើជំរឿន។ ក្រោយការធ្វើជំរឿន យើងនឹងដឹងថាប្រទេសយើងមានប្រជាជនប៉ុន្មាននាក់ ហើយទិន្នន័យនេះនឹងជួយឲ្យយើងងាយស្រួលរៀបចំផែនការអភិវឌ្ឍន៍ជាតិ។

      ជាចុងបញ្ចប់ សម្តេចក្រឡាហោម បានជូនពរដល់ក្រុមមន្រ្តីជំរឿនទូទាំងប្រទេស ដែលបានកំពុងបំពេញការងារនេះ សូមឱ្យទទួលបានជោគជ័យ៕
     
      សូមបញ្ជាក់ថា តាមការគ្រោងទុក ការធ្វើជំរឿននៅកម្ពុជាលើកនេះ មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៩។ ជំរឿនទូទៅប្រជាជនកម្ពុជា មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដរបស់ប្រជាជននៅទូទាំងប្រទេស៕មុនីរម្យ

 

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ