សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យ អនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាមចូលជួបពិភាក្សាការងារ
March 01, 2019    អ្នកទស្សនា :

     នៅរសៀលថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១៩ នាទីស្តីការក្រសួង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម ង្វៀន ណាមហាយ អនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាល​នៃសា​ធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

      យោងតាមប្រសាសន៍របស់ ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់​ឲ្យ​ដឹងថា សម្តេចក្រឡាហោម​ ស ខេង បានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនៃការរីកចម្រើនតាមរយៈការបំពេញទសន្សកិច្ចរបស់គណៈប្រតិភូវៀតណាមកន្លងមកថ្មីនេះ គឺពិតជារួមចំណែកក្នុង​ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមទៀត នូវទំនាក់ទំនងរវាងកម្ពុជា និងវៀត​ណាម។ ឯកឧត្តមបានបន្ថែមថា សម្តេចក្រឡាហោម បានជម្រាបជូនចំពោះភាគីវៀតណាមដែលថា វិស័យ​​អក្សរសម្ងាត់នេះពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរូមថែរក្សាដល់សន្តិសុខ និងសុវត្ថិ​ភាពសង្គម ហើយពិធីចុះហត្ថលេខាផែនការសហប្រតិបត្តិការឆ្នាំ២០១៩ លើវិស័យអក្សរសម្ងាត់ រវាង​ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណ​រដ្ឋ​សង្គមនិយមវៀតណាមនេះពិតជារួមចំណែកដល់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម​ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់ផែនការ និងទិស​ដៅឆ្នាំ​២០១៩ ដែលភាគីទាំងពីរឯកភាពគ្នាសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០១៩នេះ ដែលក្នុងនោះភាគីវៀត​ណាម​នឹងជួយបណ្តុះបណ្តាលដល់ធនធានមនុស្សរបស់កម្ពុជាលើវិស័យអក្សរសម្ងាត់នេះផងដែរ។

       ឯកឧត្តម ផាត សុផានិត បានបញ្ជាក់ផងដែរថា ឯកឧត្តម ង្វៀន ណាមហាយ អនុប្រធានគណៈ​អក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមថ្លែងអំណរគុណ និងរីក​រាយ​ក្នុងការជម្រុញលើកកម្ពស់នូវទំនាក់ទំនងរវាងភាគីទាំងពីរកម្ពុជា និងវៀតណាម​លើវិស័យ​អក្សរ​សម្ងាត់​នេះ ហើយតាម​រយៈ​ផែន​ការដែលភាគីទាំងពីរចុះហត្ថាលេខាសម្រាប់កិច្ចសហប្រតិបត្តិឆ្នាំ២០១៩ វៀតណាម​នឹងបន្ត​ជួយ​បណ្តុះបណ្តាលធនធានមនុស្សកម្ពុជា​នៅលើវិស័យអក្សរសម្ងាត់​នេះផង​ដែរ៕ គឹមអាន

 

       ដោយៈ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ