ឯកឧត្តម អង មង្គល អញ្ជើញបិទការងារអធិការកិច្ចនៅខេត្តកំពង់ឆ្នាំង
March 01, 2019    អ្នកទស្សនា :

       នៅព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី​ក្នុងពិធីបិទការងារ​អធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារនៅខេត្តកំពង់ឆ្នាំង ដែលប្រព្រឹត្តទៅនៅ​សាលា​ខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាន​នាយកដ្ឋាន មន្ត្រីជំនាញ និង ឯកឧត្តម ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ស្នងការ ស្នងការរង ប្រធាន អនុប្រធានពន្ធនាគារ អភិបាលស្រុក អធិការស្រុក និងអស់លោក លោកស្រី ក្រុមប្រឹក្សាឃុំ សង្កាត់ជាច្រើនរូបទៀត៕ គឹមអាន

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ