សម្តេចក្រឡាហោម ស ខេង អំពាវនាវដល់ប្រជាជនទូទាំងប្រទេស ចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ជំរឿន នាពេលខាងមុខ
March 01, 2019    អ្នកទស្សនា :

        សម្តេចក្រឡាហោម ស​ ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានអំពាវនាវ តាមរយៈ​ទំព័របណ្តាញសង្គមផ្លូវការរបស់សម្តេចថា ​ សូម​ប្រជាជន​ទូទាំងប្រទេសគាំទ្រ​ និងចូលរួមទាំង​អស់​គ្នាក្នុង​ព្រឹត្តិការណ៍ជំរឿន នាពេលខាងមុខនោះ​ឲ្យបានគ្រប់​ៗ​គ្នា​ប្រកប​ដោយភាពស្មោះត្រង់ ក្នុងការ​ផ្ដល់​ព័ត៌មានតាមការសម្ភាសន៍ឲ្យបានគ្រប់គ្រាន់​ និងត្រឹមត្រូវ​ ​ ជូនដល់មន្ត្រី​ ជំរឿន​ ដើម្បីជា​ប្រយោជន៍​​របស់បងប្អូន​ ជនរួមជាតិ​ និងដើម្បីប្រទេសជាតិយើងទាំងមូលផងដែរ។

          សូមបញ្ជាក់ថា ជំរឿនទូទៅប្រជាជន​ នៅទូទាំងប្រទេស​ នឹងប្រព្រឹត្តទៅ​ចាប់​ ពីថ្ងៃទី​ ០៣​ ដល់​ ១៣​ ខែមីនា​ ឆ្នាំ២០១៩​ខាងមុខ​នេះ ហើយការធ្វើជំរឿន​នេះគឺជាលើកទី៣ហើយ​ នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ ដែលជាទូទៅធ្វើឡើរៀងរាល់​ ១០​ឆ្នាំ​ ​ម្ដង​ ដើម្បីទទួល​បាន​ទិន្នន័យប្រជាសាស្ត្រ​ ជាក់លាក់​ សម្រាប់​ ប្រើប្រាស់​ រៀបចំតាក់តែងគោល​នយោបាយ​ឲ្យបានត្រឹមត្រូវ​ និងដើម្បីធ្វើជាសូច​នាករក្នុង​ការតាម​ដាន​ត្រួតពិនិត្យ​ ផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍​ ជាតិ​ និងគោលដៅអភិវឌ្ឍន៍ប្រកប​ដោយ​ ចីរភាព​ របស់កម្ពុជា​ ២០១៦​-២០៣០​ ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡើយ៕ គឹមអាន

          ប្រភពៈ ទំព័របណ្តាញសង្គមផ្លូវការរបស់សម្តេចក្រឡាហោម ស​ ខេង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ