ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស​ អញ្ជើញជាអធិបតី​ ក្នុងពិធីចុះហត្ថលេខាផែនការសហប្រតិបត្តិការឆ្នាំ២០១៩ លើវិស័យអក្សរសម្ងាត់ រវាងក្រសួងមហាផ្ទៃ និងគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម
March 01, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាផែនការសហប្រតិបត្តិការឆ្នាំ២០១៩ លើវិស័យអក្សរសម្ងាត់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយម វៀតណាម នាទីស្តីការក្រសួង។ ក្នុងពិធីចុះហត្ថលេខាផែនការសហប្រតិបត្តិការឆ្នាំ២០១៩ លើវិស័យអក្សរសម្ងាត់នេះ គឺចង់ឱ្យគណៈប្រតិភូទាំងពីរ ប្រជុំវាយតម្លៃលទ្ធផលផែនការសហប្រតិបត្តិការឆ្នាំ២០១៨ និងលើកទិសដៅផែនការសហប្រតិបត្តិការឆ្នាំ២០១៩ ព្រមទាំងជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងផ្តល់សម្ភារដល់ក្រុមការងារអក្សរសម្ងាត់នៃអគ្គស្នងការនគរបាលជាតិផងដែរ។

       សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាផែនការសហប្រតិបត្តិការឆ្នាំ២០១៩ លើវិស័យអក្សរសម្ងាត់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនេះ គឺជាការចុះហត្ថលេខាព្រមព្រៀងគ្នារវាងអគ្គស្នងការនគរបាលជាតិកម្ពុជា និងគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម៕មុនីរម្យ

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ