ឯកឧត្តម ជា សុគន្ធា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំក្រុមពិធីការ ដើម្បីទទួលគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈឡាវ
February 27, 2019    អ្នកទស្សនា :

     រសៀលថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បាន​អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំគម្រោងផែនការនិងក្រុមពិធីការ ដើម្បីត្រៀម​ទទួល​​គណៈប្រតិភូប្រទេសឡាវ ក្នុងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ រវាង​ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ នៅព្រះរាជាណាចក្រកម្ពុជា នាទី​ស្តីការក្រសួង។

      សូមបញ្ជាក់ផងដែរថា គណៈប្រតិភូជាន់ខ្ពស់ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៨ និងពិនិត្យពិភាក្សាចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ រវាងក្រសួងទាំងពីរ ចាប់ពីថ្ងៃទី០៣-០៧ ខែមីនា ឆ្នាំ២០១៩៕មុនីរម្យ
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ