អគ្គាធិការដ្ឋាន បើកកិច្ចប្រជុំពិភាក្សាស្តីពី សំណើរសុំគោលការណ៍ធ្វើអធិការកិច្ចកិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ
February 27, 2019    អ្នកទស្សនា :

     ព្រឹកថ្ងៃពុធ ០៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩  នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បាន​ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី សំណើរសុំគោលការណ៍ធ្វើអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និង​ពន្ធនាគារ តាមផែនការសម្រាប់ឆ្នាំ២០១៩ របស់អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសា​ស្ត្រចតុ​កោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលស្របតាមទិសដៅ​ការងារអធិការកិច្ចរបស់​ក្រសួង​មហា​ផ្ទៃឆ្នាំ២០១៩ និងអនុលោមតាមតួនាទី ភារកិច្ចរបស់ខ្លួនផងដែរ៕ គឹមអាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ