អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បើកពិធីចុះធ្វើអធិការកិច្ច នៅនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
February 25, 2019    អ្នកទស្សនា :

     នៅព្រឹកថ្ងៃចន្ទ ០៦រោច​ ខែ​មាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក សំ បូរ អគ្គាធិការរង​ តំណាងឯកឧត្តម អ៉ីវ លាង អគ្គាធិការ​ នៃអគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកចុះធ្វើអធិការកិច្ច នៅនាយកដ្ឋាននគរ​បាលការពារព្រំដែនទឹក នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ។​ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមមាន ឯកឧត្តម ឧត្តមសេនីយ៍ អគ្គាធិការរង ប្រធាននាយកដ្ឋាន មន្ត្រីជំនាញ និងឯកឧត្តម ឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន និងមន្ត្រីក្រោមចំនុះនាយកដ្ឋានជាច្រើនផងដែរ។

     គួរបញ្ជាក់ដែរថា ការចុះធ្វើអធិការកិច្ចនេះ គឺផ្តោតលើខ្លឹមសារមួយចំនួនរួមមាន៖ ១-ការចាត់តាំងអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋាននានា, ២-ការអនុវត្តតួនាទី ភារកិច្ច រចនាសម្ព័ន្ធ របៀបរបបការងារ, ៣-ការគ្រប់គ្រងមន្រ្តីក្រោមឱវាទ, ៤- ការគ្រប់គ្រង ការចរាចរលិខិត និងឯកសារផ្សេងៗ៕ គឹមអាន

     ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ