ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងការផ្តល់សេវារដ្ឋបាលរបស់មន្រ្តីថ្នាក់ក្រោមជាតិ
February 25, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ (២៥-២៦) ស្តីពី បច្ចេកទេសក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដល់មន្រ្តីដែលពាក់ព័ន្ធនៅបណ្តាអង្គភាព និងការិយាល័យច្រកចេញចូលតែមួយទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមជាមួយមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។ ក្រសួងមហាផ្ទៃ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺ ដើម្បីពន្លឿនការងារផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋអោយកាន់តែឆាប់រហ័ស និងទទួលបានប្រសិទ្ធភាពខ្ពស់។

     ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការបង្កើតអោយមានវគ្គ​បណ្តុះបណ្តាលនេះឡើងគឺ ដើម្បីធ្វើយ៉ាងណាពង្រឹងការទទួលខុសត្រូវដោយគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈរបស់អង្គភាពរាជធានី-ខេត្ត ឲ្យឆ្លើយតបទៅនឹងតម្រូវការទាន់ពេលវេលារបស់ប្រជាពលរដ្ឋស្របទៅតាមច្បាប់ដែលបានកំណត់។ ឯកឧត្តមបន្តថា ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលក្នុងការទទួលយកសេវារដ្ឋបាល ដែលមន្រ្តីនៅតាមអង្គភាពឬ ការិយាល័យច្រកចេញចូលតែមួយ ក្នុងការសម្រួល និងបង្កភាពងាយស្រួលលើទំរង់ឯកសារនានាផងដែរ។ ឯកឧត្តមបន្ថែមថា ជាមួយគ្នានេះដែរ មន្រ្តីផ្តល់សេវារដ្ឋបាលទាំងអស់នឹងកាន់តែមានសមត្ថភាពលើការផ្តល់សេវាតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ហើយតាមរយៈប្រព័ន្ធនេះដែរនឹងជួយសម្រួលកិច្ចការផ្តល់សេវាកាន់តែទាន់ពេលវេលា និងទទួលបានប្រសិទ្ធភាព ព្រមទាំងប្រសិទ្ធផលកាន់ល្អប្រសើរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ