អគ្គនាយកដ្ឋានពន្ធនាគារ បានរៀបចំពិធីប្រគល់ប្រកាសរបស់ក្រសួងមហាផ្ទៃជូនមន្រ្តីដែលទទួលការតែងតាំង
February 22, 2019    អ្នកទស្សនា :

    នារសៀល ថ្ងៃសុក្រ៣រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ ២០១៩ នៅសាលប្រជុំ នៃអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១​ បេ ទាឡេង​ អគ្គនាយករង​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ សន្តិបណ្ឌិត​ ចាន់ គីមសេង អគ្គនាយក​ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីភាព​ ក្នុងពិធីប្រគល់ប្រកាសរបស់ក្រសួងមហាផ្ទៃជូនមន្រ្តីដែលទទួលការតែងតាំង​ និងប្រគល់ភារកិច្ចអនុប្រធានការិយាល័យ​ ប្រធានផ្នែក​ អនុប្រធានផ្នែក​ ចំណុះនាយកដ្ឋានប្រតិបត្តិ​ ចំនួន​ ១២​ រូប​ ដោយមានការចូលរួមពី​ថា្នក់ដឹកនាំ​ និងមន្រ្តីជាច្រើនផងដែរ៕ គឹមអាន

          ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ