(ព្រៃវែង) ល្ងាចថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញចុះពិនិត្យមើលការសាងសង់សាលាបឋមសិក្សាក្របៅចាស់ និងបានសួរសុខទុក្ខប្រជាពលរដ្ឋ ភូមិក្របៅជួរ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
អញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង នាល្ងាចនេះរួមមាន ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងមន្ត្រីរាជការមួយចំនួនទៀតផងដែរ៕