សម្តេចក្រឡាហោម​ ស​ ខេង​ អញ្ជេីញដឹកនាំកិច្ចប្រជុំលេីកទី៣​ នៃគណៈកម្មាធិការ​ជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន​ ស្ថិតិ​អត្រា​នុកូលដ្ឋាន​ និងអត្តសញ្ញាណកម្ម
February 18, 2019    អ្នកទស្សនា :

       នៅព្រឹកថ្ងៃចន្ទ​ ១៤កេីត​ ខែមាឃ​ ឆ្នាំ​ច​ សំរឹទ្ធិ​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩​      សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងជាប្រធានគណៈកម្មាធិការ​ជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន​ ស្ថិតិ​អត្រា​នុកូលដ្ឋាន​ និងអត្តសញ្ញាណកម្ម​ (គ.ជ.ដ.អ)​ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់​ដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី៣​ របស់គណៈកម្មាធិការ​ជាតិដឹកនាំតម្រង់ ទិសការងារអត្រានុកូលដ្ឋាន​ ស្ថិតិ​អត្រា​នុកូលដ្ឋាន​ និងអត្តសញ្ញាណកម្ម​ នាទីស្តីការក្រសួងមហាផ្ទៃ​។ 

       គោលបំណងនៃកិច្ចប្រជុំលេីកទី៣​នេះ ដើម្បីត្រួតពិនិត្យខ្លឹមសារ និងឯកសារដូចខាងក្រោម៖
១. អនុម័តកំណត់ហេតុអង្គប្រជុំលើកទី២ របស់ គ.ជ.ដ.អ
២. ស្តាប់របាយការណ៍ប្រចាំឆ្នាំ ២០១៨ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ 
៣. ស្ដាប់របាយការណ៍ ស្ដីពីការវាយតម្លៃការអនុវត្តសាកល្បងច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្មនៅសាលាឃុំ សង្កាត់នៅខេត្តកំពត (៥សង្កាត់) និងកែប (៣សង្កាត់) និង២ឃុំ
៤. ស្តាប់របាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
៥.ពិភាក្សាបញ្ហាផ្សេងៗ៕ មុនីរម្យ

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ