សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ផ្ទះ និងគ្រឿងឧបភោគបរិភោគ ជូននិវត្តជន ចំនួន ០៥ គ្រួសារ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង
March 21, 2017    អ្នកទស្សនា :

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ផ្ទះ ដែលជាអំណោយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគ្រឿងឧបភោគបរិភោគ ជូននិវត្តជន ចំនួន ០៥ គ្រួសារ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ស្ថិតនៅក្រុងបាត់ដំបងមាន ចំនួន ០៣ គ្រួសារ ស្រុកបវេល ចំនួន ០១ គ្រួសារ និងស្រុកឯកភ្នំចំនួន ០១ គ្រួសារ ដោយមួយគ្រួសារទទួលបាន ផ្ទះមួយខ្នង(ទំហំ ៥ម x ៧ ម) មាន គ្រែមួយ កន្ទេលមួយ មុងមួយ ភួយមួយ គ្រឿងឧបភោគបរិភោគមាន អង្ករ ១០០គីឡូក្រាម ឆ្នាំង ចាន ស្លាបព្រា វែក មួយកំប្លេ ទឹកត្រី ទឹកស៊ីអ៊ីវ  ត្រីខ ថវិកា ២០០.០០០៛ (ម្ភៃម៉ឺនរៀល) និងបងប្អូនជនពិការចំនួន ៨០នាក់ ក្នុងម្នាក់ៗទទួលបាន សារុងមួយ និងថវិកា ៥០.០០០៛ (ប្រាំម៉ឺនរៀល)  ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ