សម្តេចក្រឡាហោម​ ស​ ខេង​ លេីក​ឡេីងថា​ កម្ពុជានឹងបន្ត​ពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែជិតសិ្នតបន្ថែមទៀត
January 31, 2019    អ្នកទស្សនា :

      ក្រោយជំនួបរវាង សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយ ឯកឧត្តម  Amphay Kindavong ឯកអគ្គរដ្ឋទូតឡាវ នាទីស្តីការក្រសួងមហា​ផ្ទៃនារសៀល​ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩  ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ទោះជាក្នុងរយៈ​កាល​កន្លងមកកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិត​ឡាវ​ជួបនូវបញ្ហាប្រឈមមួយចំនួនយ៉ាងណាក៏ដោយ ប៉ុន្តែទោះជាយ៉ាងនេះ​ក្តីក៏ប្រទេសទាំងពីរព្យាយាម​ដោះស្រាយបញ្ហារួមគ្នាប្រកបដោយស្មារតីមិត្តភាព និងដោយសន្តិវិធីក្នុងនាមជា​ប្រទេសជិតខាង​និងគ្នា។ ឯកឧត្តមបន្តថា ក្នុងឆ្នាំ២០១៩នេះដែរ ក្រសួងមហាផ្ទៃកម្ពុជានឹងត្រៀម​ខ្លួនធ្វើជាម្ចាស់ផ្ទះ​រៀប​ចំ​កិច្ចប្រជុំ​ប្រចាំ​​ឆ្នាំជាមួយក្រសួងសន្តិសុខសាធារណឡាវ ដែលកិច្ចប្រជុំនេះក៏ជាផ្នែកមួយ​ក្នុងការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសន្តិសុខ​អោយ​កាន់តែ​ខ្លាំងក្លា ល្អប្រសើរ និងកាន់តែជិតស្និតបន្ថែមទៀត៕គឹមអាន

ដោយ៖ នាយដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ