ក្រសួងមហាផ្ទៃ ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយអង្គការបេសកកម្មរយុត្តិធម៌អន្តរជាតិ (IJM)
January 29, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ០៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយអង្គការ IJM ដែលដឹកនាំដោយលោក PETER William ប្រធានអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ  នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងដើម្បីព្រមព្រៀងគ្នានូវចំណុចខ្វះខាត និងបំពេញបន្ថែមនូវចំណុចដែលល្អនិងមានប្រយោជន៍ដល់ភាគីទាំងពីរ។

     ក្នុងនោះដែរ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ បានសន្យាពង្រឹង និងបង្កើន កិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរឡើងថែមទៀតលើការងារនេះ។

      សូមបញ្ជាក់ថា អង្គការបេសកកម្មរយុត្តិធម៌អន្តរជាតិ ហៅកាត់ថា(IJM)នេះ គឺជាអង្គការដែលធ្វើ សកម្មភាពទៅលើការកំណត់អត្តសញ្ញាណ និងការចាប់ខ្លួនជនសង្ស័យ ការត្រៀមខ្លួនឡើងសវនាការ ការការពារសាក្សី ការស៊ើបអង្កេតបណ្តាញឧក្រិដ្ឋជន និងការងារស៊ើបអង្កេតលើករណីជួញដូរមនុស្ស៕មុនីរម្យ

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ