អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការចុះធ្វើអធិការកិច្ច កិច្ចការដ្ឋបាល នគរបាល និងពន្ធនាគាររបស់ខេត្តឧត្តរមានជ័យ
January 29, 2019    អ្នកទស្សនា :

       នៅព្រឹកថ្ងៃអង្គារ ០៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ច កិច្ចការដ្ឋបាល នគរ​បាល និងពន្ធនាគារនៅខេត្តឧត្តរមានជ័យ ដោយផ្តោតទៅលើខ្លឹមសារដូចខាងក្រោម៖
- ការចាត់តាំងអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋាននានា
- ការអនុវត្តតួនាទី ភារកិច្ច រចនាសម្ព័ន របៀបរបបការងារ និងទំនាក់ទំនងការងារ
- ការគ្រប់គ្រងមន្ត្រីរាជការ នគរបាលជាតិ និងពន្ធនាគារ
- ការគ្រប់គ្រងចរាចរលិខិត និងឯកសារនានា
- ការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ។
       អញ្ជើញចូលរួមនាឱកាសនោះ ឯកឧត្តម លោកជំទាវ  អគ្គាធិការរង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នៃអគ្គាធិការដ្ឋាន៕
ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ