ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អញ្ជើញដឹកនាំប្រជុំពិភាក្សាលើការងារកសាងប្រព័ន្ធទិន្នន័យ​និងសេវាកម្មព័ត៌មានបច្ចេកទេសអន្តោប្រវេសន៍
January 28, 2019    អ្នកទស្សនា :

        នៅព្រឹកថ្ងៃច័ន្ទ ០៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រជុំពិភាក្សាលើការងារកសាងប្រព័ន្ធទិន្នន័យ​និងសេវាកម្មព័ត៌មានបច្ចេកទេសអន្តោប្រវេសន៍ ជាមួយឯកឧត្តម ជូ វិជិត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គនាយកអាកាសចរណ៍ស៊ីវិល និងឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍  ព្រមទាំងតំណាងក្រុមហ៊ុន សៅអ៉ីស្ត អេស៊ា ដាតាធិចណូឡូជី (South East Asia Data Technologies.Ltd)។

        កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីអនុវត្តគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តប្រព័ន្ធទទួលព័ត៌មានអ្នកដំណើរមុនពេលមកដល់ (APIS) និងប្រព័ន្ធទិន្នន័យបច្ចេកវិទ្យាគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងជនបរទេសស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងផ្តល់សេវាប្រហាក់ប្រហែល៕​មុនីរម្យ
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ