អគ្គលេខាធិការដ្ឋាន បើកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ​ឆ្នាំ២០១៨របស់ក្រសួងមហាផ្ទៃ​
January 25, 2019    អ្នកទស្សនា :

     រសៀលថ្ងៃសុក្រ ៥រោច  ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សូ វ៉ាន់ទី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួង​មហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល ដើម្បី​ត្រៀមរៀបចំផែនការការងារសម្រាប់រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិស​ដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡ​ងប្រណាំងអនុវត្ត​គោលនយោ​បាយ​ភូមិ ឃុំមានសុវត្ថិភាព នាពេលខាងមុខ​នៅទីស្តីការក្រសួង។ ក្នុងកិច្ចប្រជុំនេះក៏មានការចូល​រួមពី ឯកឧត្តម អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យ​ក្រោមចំណុះអគ្គលេខាធិការដ្ឋានផងដែរ៕គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ