ឯកឧត្តម អង មង្គល អញ្ជើញជាអធិបតីក្នុងពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ​នៅ​ខេត្តកំពង់ស្ពឺ
January 25, 2019    អ្នកទស្សនា :

    ព្រឹកថ្ងៃសុក្រ ០៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទការងា​រអធិការ​កិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារនៅខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅនៅសាល​ប្រជុំ​​​សាលាខេត្តកំពង់ស្ពឺ ក្នុងគោលបំណង ការ​ចាត់តាំងអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋាននានា, ការអនុវត្តតួនាទី ភារកិច្ច រចនា​សម្ព័ន របៀបរបបការងារ និងទំនាក់ទំនងការងារ, ការគ្រប់គ្រងមន្ត្រីរាជការ មន្ត្រីនគរ បាលជាតិ, ការគ្រប់គ្រងចរាចរលិខិត និងឯកសារនានា, ការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ។

     សូមជំរាបជូនដែរថា ក្នុងពិធីនោះមានការអញ្ជើញចូលរួមនាឱកាសនោះមាន ឯកឧត្តម អុីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃ​គណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ អគ្គាធិការរង ស្នងការ ស្នងការរង អភិបាលស្រុក អធិការស្រុកនិងអស់លោក លោកស្រី ក្រុមប្រឹក្សាឃុំ សង្កាត់ជាច្រើនរូបទៀត។ ព្រមជាមួយគ្នា​នោះដែរក៏មានការប្រគល់​សេចក្តីជូន​ដំណឹង​(សជណ) របស់ក្រសួងមហាផ្ទៃ ជូនរដ្ឋបាលខេត្ត , ស្នងការដ្ឋាននគរបាលខេត្ត និងពន្ធនាគារខេត្តយកទៅអនុវត្តផងដែរ៕
ប្រភព៖អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ