អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការ កសាងផែនការយុទ្ធសាស្ត្រ
January 24, 2019    អ្នកទស្សនា :

     នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមក​រា ឆ្នាំ ២០១៩ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការយុទ្ធសាស្ត្រ នៅសាលប្រជុំអគ្គាធិការដ្ឋាន។ អញ្ជើញចូលរួមជាអធិបតីក្នុងឱកាសនេះមាន ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ រួមជាមួយ ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុ ប្រធាននាយកដ្ឋាន និងប្រធានការិយាល័យចំណុះអគ្គាធិការដ្ឋាន។
     ឯកឧត្តម អ៊ីវ លាង បានមានប្រសាសន៍សំណេះសំណាលដោយមានខ្លឹមសារសង្ខេបដូច ខាងក្រោម៖
- ការកសាងផែនការយុទ្ធសាស្ត្រមិនសាមញ្ញពេកនោះទេ ក្នុងការរៀបចំគោលដៅ ទិសដៅ យុទ្ធសា​ស្ត្រ ដើម្បី សម្រេចបាននូវចក្ខុវិស័យសម្រាប់អង្គភាព ឬស្ថាប័នដោយទាមទារទាំងថ្នាក់ដឹកនាំ និងស​ហការីទាំងអស់មាន ទស្សនៈវិស័យយល់ដឹងរួមគ្នាមួយដើម្បីយើងអាចកសាងផែនការ មួយដែលមានលក្ខណៈពិតប្រាកដ និងឆ្លើយ តបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ និងលិខិតបទដ្ឋាន គតិយុត្តនានា
- សិក្ខាកាមដែលជាមន្រ្តីរាជការស៊ីវិល និងនគរបាលនៃអគ្គាធិការដ្ឋានអាចយកចំណេះដឹងនេះ ទៅប្រើប្រាស់ ដើម្បីគុណប្រយោជន៍ផ្ទាល់ខ្លួន និងជាពិសេសផលប្រយោជន៍អគ្គាធិការដ្ឋាន
      ជាមួយគ្នានេះ ឯកឧត្តមក៏សូមថ្លែងអំណគុណចំពោះលោកសាស្ត្រាចារ្យ ដួង វណ្ណា និងឯកឧត្តម លោក ជំទាវ លោក លោកស្រីជាសិក្ខាកាមទាំងអស់ ព្រមទាំងបានចែកវិញ្ញាបនប័ត្រ ជូនសិក្ខាកាមផងដែរ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ